ពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩) 🙏🪷
សន្តិភាពគឺជាកេរមរតកដ៏មានតម្លៃបំផុត ដែលថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី អ្នកជំនាន់មុន បានលះបង់បូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ប្តូរផ្តាច់ដណ្តើមបានមកយ៉ាងលំបាក។ សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។ ហេតុនេះ យើងទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ ត្រូវចងចាំថា សន្តិភាពជាដំណើរមួយ មិនមែនជាគោលដៅស្ថិតនៅនោះទេ។ វាតម្រូវឱ្យយើងទាំងអស់គ្នាសាមគ្គី រួបរួម ពូនជ្រុំចូលរួមថែរក្សា បន្តកសាងជារៀងរាល់ថ្ងៃ និងការពារឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦
#កអក #សសយករាជធានីភ្នំពេញ #សសយក










