ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលអំណោយពីក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ (www.k-takeoekreach.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលអំណោយពីក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត

(ភ្នំពេញ) នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ពីតំណាងក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ។

អំណោយដែលក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ រួមមាន ៖ ថវិកា ចំនួន ៣០លានរៀល អង្ករ ចំនួន ១០តោន អំបុកសាច់ ចំនួន ១ ០០០ថង់ និងនំធញ្ញជាតិ ចំនួន ១០០គីឡូក្រាម។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








Previous Post Next Post