លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅវត្តពោធិ៥០០០ ខេត្តព្រះវិហារ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ (www.k-takeoekreach.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅវត្តពោធិ៥០០០ ខេត្តព្រះវិហារ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅវត្តពោធិ៥០០០​ ខេត្តព្រះវិហារ។


បន្ទាប់បានអញ្ជេីញទៅគោរពវិញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិ​កាលពីសង្គ្រាមកន្លងទៅនៅទឹកដីខេត្តព្រះវិហារ​ និងឧត្តរមានជ័យ​ និងសាកសួរសុខទុក្ខវីរកងទ័ពដែលរងរបូសមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគូលែន​ លោកជំទាវបណ្ឌិត​ បន្តឆ្លៀតចុះសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូន​ អ៊ំពូមីង​ តាយាយដែលកំពុងស្នាក់នៅជំរុំភៀសសឹកក្នុងបរិវេណវត្តពោធិ៥០០០។

ជាមួយគ្នានេះ​ លោកជំទាវបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដោយកន្លងមក សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ក៏ធ្លាប់បានមកសួរសុខទុក្ខបងប្អូននៅមណ្ឌលសុវត្ថិភាពនេះផងដែរ ជាមួយនឹងការជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសផុតពីជំងឺដង្កាត់នានា និងឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួនវិញ ក្រោយសភាពការណ៍ស្ងៀមស្ងាត់។ 










Previous Post Next Post