ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ (www.k-takeoekreach.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា

 ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលក្នុងការដោះដូរទីតាំង និងការបំពេញពាក្យស្នើសុំដើម្បីធ្វើបណ្ណកម្មសិទ្ធិ។


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមបញ្ជាក់ជូនបងប្អូនដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោងកូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ ឱ្យបានជ្រាបថានេះជាថ្ងៃទី១ នៃដំណើរការទទួលពាក្យស្នើសុំធ្វើបណ្ណកម្មសិទ្ធិ ដោយនៅសល់រយៈពេល ៤ថ្ងៃបន្ថែមទៀត គឺនៅថ្ងៃទី ៣១ ខែមីនា និងថ្ងៃទី១-២-៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

📍 https://maps.app.goo.gl/1QWqJxtcAVAmYbF86?g_st=ic

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី​ #កអក














Previous Post Next Post